១. អំពីប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)
ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជាប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដាក់ដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៨។ ប្រព័ន្ធ NRMIS ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងប្រទេសលើការប្រមូលចំណូលមិនមែនសារពើពន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រួលដល់ការប្រមូលចំណូល និងផលិតរបាយការណ៍ជូនដល់អង្គភាពប្រមូលចំណូលមិនមែនសារពើពន្ធទាំងអស់ ជាពិសេសប្រព័ន្ធ NRMIS ក៏មានមុខងារ NRMIS e-Payment ដែលអាចផ្តល់ជូនអតិថិជនដែលជាប់កតព្វកិច្ចបង់ចំណូលធ្វើការបង់តាមរយៈអនឡាញដោយមានធនាគារដៃគូរពីគឺ ធនាគារអេស៊ិលីដា ភីអិលស៊ី និងធនាគារកាណាឌីយ៉ា។
២. ប្រភេទព័ត៌មានអ្វីខ្លះដែល កញ្ចក់ថវិកា ចាំបាច់ត្រូវការ ពីអ្នកប្រើប្រាស់?
-ព័ត៌មានដែលអ្នកប្រើប្រាស់ត្រូវផ្តល់ឱ្យមកប្រព័ន្ធ NRMIS រួមមានព័ត៌មានរួមមានព័ត៌មានផ្ទាល់ខ្លួន និងអង្គភាពដែលកំពុងបំរើការ
-ព័ត៌មានប្រតិបត្តិការ វិក្កយកបត្រ សលាកបត្រ សលាកបត្រទូទាត់ប្រាក់រង្វាន់ និងរបាយការណ៍ដែលអ្នកប្រើប្រាស់បានបង្កើតត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ប្រព័ន្ធ NRMIS ដោយគោរពតាមការកំណត់របស់ថ្នាក់ដឹកនាំ
-ប្រព័ន្ធ NRMIS ត្រូវបានកំណត់ឱ្យប្រើប្រាស់វិធីសាស្ត្រមួយចំនួនដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលសម្រាប់ព័ត៌មានក្នុងការប្រើប្រាស់រួមមាន៖
Cookies: Cookie គឺជាកន្លែងបណ្តុំទិន្នន័យនៅលើឧបករណ៍បច្ចេកវិទ្យាព័ត៌មានត្រូវបានប្រើប្រាស់នៅពេលមានប្រតិបត្តិការកម្មវិធី។
៥. តើខ្ញុំត្រូវផ្លាស់ប្តូរចំណូលចិត្តព័ត៌មាននិងទំនាក់ទំនងយ៉ាងដូចម្តេច?
អ្នកប្រើប្រាស់គឺជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាព័ត៌មានអោយបានត្រឹមត្រូវ នូវរាល់ព័ត៌មានដែលអ្នកប្រើប្រាស់បានបញ្ជូនមកកាន់ក្រុមការងារយើង ដែលមានដូចជា ព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់ដែលបានផ្តល់ឱ្យជាផ្នែកនៃ ការចុះឈ្មោះប្រើប្រាស់។ អ្នកប្រើប្រាស់អាចបង្កើតភាពផ្លាស់ប្តូរចាំបាច់នានាចំពោះព័ត៌មានទាំងអស់នេះតាមរយៈគណនីលោក អ្នក។